អហ.កណ្តាល៖ វរៈសេនីយ៍ ទូច អ៊ីណាន បានប្រាប់ឲ្យដឹងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ នេះឲ្យដឹងថា កម្លាំងកងរាជអវុធហត្ថស្រុកស្អាង បានឃាត់ខ្លួនជនជាតិរៀតណាមម្នាក់ ពីបទរំលោភលើទំនុកចិត្ត។
នៅចំណុចភូមិលេខ1ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួន ជនជាតិរៀតណាម ឈ្មោះ ចាន់ តឹង ភេទប្រុស អាយុ37ឆ្នាំ រស់នៅភូមិខាងលើ ដោយបានបោកជនរងគ្រោះ ស៊ឹម តាំ ភេទប្រុស អាយុ47ឆ្នាំ មុខរបរជាងឈើ នៅភូមិឃុំកើតហេតុខាងលើ ។
លោក វរៈសេនីយ៍ ទូច អ៊ីណាន បានឲ្យដឹងថា «ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនខាងលើ បានខ្ចីម៉ូតូជនរងគ្រោះ ម៉ាកសេ100ពណ៌ខ្មៅ ទៅបញ្ចាំ» ។ លោកបានបន្ត ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញ ក៏ឈានដល់ការឃាត់ខ្លួន តែម្តង ឃុំស្វាយរលំ នៅស្រុកស្អាង ខេត្តកណ្តាល។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ កំពុងចាត់ការបន្តតាមនិតិវិធី៕