You are currently viewing ជនសង្ស័យករណីគ្រឿងញៀនចំនួន ១៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបង្ក្រាប

ជនសង្ស័យករណីគ្រឿងញៀនចំនួន ១៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបង្ក្រាប

សៀមរាប៖ នៅវេលាម៉ោង ២១ និង ៣០នាទី  ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានចុះបង្រ្កាបករណីរក្សាទុក និងជួញដូរគ្រឿងញៀន នៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ ស្រី០២នាក់ ក្នុងនោះជនជាតិបរទេស០៥នាក់

ចាប់យកវត្ថុតាងរួមមាន៖

១.ម្សៅក្រាមម៉ាទឹកកកចំនួន ១៨កញ្ចប់ ទម្ងន់ ៣,៤៦ក្រាម

២.កញ្ឆារក្រៀម ០១កញ្ចប់ ទម្ងន់ ១២,៣៤ក្រាម

៣.ស៊ីស្សាកញ្ចប់ទម្ងន់ ៤៦,៧៥ក្រាម

៤.ជញ្ជីងថ្លឹងចំនួន ០១គ្រឿង

៥.ទូរស័ព្ទចំនួន ០៥គ្រឿង និងសម្ភារៈសំរាប់ជក់ និងវេចខ្ចប់មួយចំនួនទៀត។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ។