You are currently viewing លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រដល់សិក្ខាកាមវគ្គមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៣

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រដល់សិក្ខាកាមវគ្គមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៣

ភ្នំពេញ៖ នៅព្រឹកថ្ងៃ​សុក្រ​ ០៥កើត​ ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១​ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ​ ឆ្នាំ២០១៧ នៅសាលាកងរាជអាវុធហត្ថកំបូល លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបទឧទ្ទេសនាម ស្តីពីការងារអប់រំចិត្តសាស្ត្រ​ ដល់​សិក្ខាកាមវគ្គមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៣​ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន​ ៨២នាក់​ ។