អហ.បន្ទាយមានជ័យ៖ ល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ នេះ លោក វរ:សេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជារងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបង្ក្រាបគ្រឿងញៀននិងជួញដូរស្ត្រី និងការពារអនិតិជន លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង តំណាងឲ្យ លោក ឧត្តមសរនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងក្រុមការងារជាច្រើននាក់បាននាំយកអំណោយដូចជារទេះរុញ គ្រឿងហូបចុក និងថវិការមួយចំនួនយកទៅជូនស្រ្តីម្នាក់ដែលបានឆ្លងទន្លេរួចពិការជើងទាំងសង្ខាងដើរមិនរួចថែមទាំងក្រីក្របំផុតទៀតផង។លោកវរ:សេនីយ័ឯក ស ប៊ុនសឿង បាននិយាយថាស្រ្តីដែលពិការជើងទាំងសងខាងនេះមានឈ្មោះ ម៉ាន់ យឹមសុខា អាយុ៣៤ឆ្នាំ ប្តីមានឈ្មោះសាយ ម៉េងសុន អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិគោកស្រុក ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្ត្រីនេះមានកូន៤នាក់ហើយសព្វថ្ងៃគ្មានទីលំនៅពិតប្រាកដ រស់នៅជាមួយម្តាយឪពុកក្នុងភូមិឃុំខាងលើ។លោក វរ:សេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថាដោយមើលឃើញក្រុមគ្រួសារស្ត្រីលំបាកខ្លាំងពេកពេលងូតទឹកប្តីបីទៅបីមកដើររកបង់ត្រីចិញ្ចឹមជីវិត។លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថាស្ត្រីពិការនោះដោយសារតែឆ្លងទន្លេកូនទី៤ពុំមានឆ្មបបង្កើតគ្រប់គ្រាន់ទើបក្លាយទៅជាស្វិតជើងទាំង២រហូតមកដល់សព្វថ្ងៃនេះចំណែកកូននោះដោយសារតែម្តាយគ្មានលទ្ធភាពចិញ្ចឹមទើបយកទៅឲ្យគេចិញ្ចឹមជំនួស។លោក វរ:សេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថាលោកតំណាងឲ្យលោកមេបញ្ជាការអាវុធហត្ថខេត្តបាននាំយកអំណោយទាំងនោះយកទៅជូនស្រ្តីពិការជើងទាំងសងខាងនោះនៅផ្ទះផ្ទាល់ដៃតែម្តងមានដូចជាទឹក ស៊ីអ៊ីវ ទឹកត្រី៤យួរ ខ្លាញ់ ១ដប ត្រី ខ២ឡូ ទឹកដោះគោឆៅម៉ី២កេះនិងថវិការ២០ម៉ឺនរៀល។ស្ត្រីពិការនោះក្រោយពីបាមទទួលអំណោយរួចហើយដោយសារខ្លួនក្រីក្រពេកអរយ៉ាងខ្លាំងស្ទើរស្រក់ទឹកភ្នែកមិនដឹងខ្លួនរួចបានថ្លែងអំណគុណដល់ម្ចាស់អំណោយយ៉ាងខ្លាំង។ស្របពេលនោះលោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានធ្វើការផ្តាំផ្ញើរដល់មេភូមិគោកស្រុក និងលោកមេឃុំស្រះរាំងឲ្យចុះទៅពិនិត្យស្ថានភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនថាតើគ្រួសារណាជួបការលំបាក គ្រួសារជួបគ្រោះធម្មជាតិត្រូវរាយការណ៍ឲ្យក្រុមការងារចុះជួយឃុំស្រះរាំងដើម្បីក្រុមការងារយកអំណោយទៅចែកជូនផ្ទាល់ដៃ។លោកបានបញ្ជាក់ទៀតថាតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាសម្តេចមិនទុកឲ្យប្រជាពលរដ្ឋណាស្លាប់ដោយសារអត់បាយឡើយ៕