កំពង់ចាម៖ ថ្ងៃទី ២១-២៣ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងបានសហការជាមួយកំលាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ធ្វើការឃាត់ខ្លួនបានបក្ខពួកជាបន្តបន្ទាប់ចំនួន ០៦ នាក់រួមមាន៖
១.ឈ្មោះ អ៊ីវ ប៉ូលីន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិឯកភាព ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
២.ឈ្មោះ ស៊ីម លូញ ហៅឆ្លូញ ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិឡូត៍៥ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
៣.ឈ្មោះ ឆាយ ចាន់ធិ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិឡូតិ៍៥ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
៤.ឈ្មោះហុង ស៊ីមាន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិថ្មី ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
៥.ឈ្មោះ មេត កក្កដា ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិកៀនជ្រៃ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
៦.ឈ្មោះ ភូ ភាវុធ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
វត្ថុតាងចាប់យករួមមាន៖
១.ម្សៅក្រាមពណ៌សចំនួន ០២កញ្ចប់ ទម្ងន់ ១,៤៥ ក្រាម
២.ម៉ូតូចំនួន ០១គ្រឿង
៣.ទូរស័ព្ទដៃចំនួន ០៥គ្រឿង សម្ភារៈសេពគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។