You are currently viewing បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារ ផែននគរបាលយុត្តិធម៌ ប្រចាំឆ្នាំ២០១៧

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារ ផែននគរបាលយុត្តិធម៌ ប្រចាំឆ្នាំ២០១៧

ឧត្តរមានជ័យ៖ នៅវេលាម៉ោង ១៤ និង០០ ថ្ងៃច័ន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងែទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារ ផែននគរបាលយុត្តិធម៌ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី លី ឡាដា មេបញ្ជាការរង ទទួលផែននគរបាលយុត្តិធម៌ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរងទទួលជំនាញ លោកនាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការរងមូលដ្ឋាន ក្រុង-ស្រុក និងប្រធានស្នាក់ការសន្តិសុខផងដែរ។