You are currently viewing តំណាងលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទ ដែល កំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ

តំណាងលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទ ដែល កំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ

ភ្នំពេញ៖ ក្រោមការណែនាំ ក្រើនរំលឹកជាប្រចាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោក​ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង នៅថ្ងៃអង្គារ ០៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧  លោកវរសេនីយ៍ឯក គីម ផា​នី មេបញ្ជាការរង ទទួលផែននគរបាលយុត្តិធម៌ កងរាជអាវុធហត្ថ តំណាងលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី កែវ មុន្ថា អនុប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ ដែលកំពុងសម្រាកព្យាបាល វះកាត់ពោះវៀនខ្នែង នៅមន្ទីរពេទ្យ ណារិទ្ធ នៅរាជធានីភ្នំពេញ ។

។ លោកវរសេនីយ៍ឯក គីម ផា​នី បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំអាវុធហត្ថគ្រប់លំដាប់ថ្នាក់ និងសូមលោកវរសេនីយ៍ថែរក្សាសុខភាព ដោយគោរពតាមវិជ្ជបញ្ជា និងជូនពរលោកឆាប់បានជាសះស្បើយដើម្បីឆាប់បានចូលបម្រើការជូនអង្គភាពវិញ លោកវរសេនីយ៍ឯកក៏បាននាំយកថវិកា ចំនួន ១.០០០.០០០ ដើម្បីជួយសម្រាលក្នុងថ្លៃព្យាបាលផងដេរ។  លោកវរសេនីយ៍ត្រី កែវ មុន្ថា ក៏បានថ្លៃងអំណគុណ ដល់ថ្នាក់ដឹកនាំអាវុធហត្ថទាំងអស់ដែលតែងតែដឹងសុខទុក្ខ និងដែលជានិច្ចជាកាលថ្នាក់ដឹកនាំតែងតែលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទក៏ដូចជារូបលោកផ្ទាល់ផងដែរ លោកវរសេនីយ៍ក៏បានផ្តាំផ្ញើនូវការថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ ការគោរពស្រឡាញ់ថ្នាក់ក្រោម និងបានជូនពរ សូមទេវតាតាមថែរក្សា ការពារ សូមឱ្យមានសុខភាពល្អ មានសុភមង្គលក្នុងក្រុមគ្រួសារ និងបានសម្រេចគ្រប់ភារកិច្ចការងារ។