ព្រៃវែង៖ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាននៃកងរាជអាវុធហត្ថខេត្ត និងប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំខែធ្នូ និងទិសដៅ ខែមករា ឆ្នាំ២០១៨ នៅព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ។ អញ្ជើញចូលរួមក្នុងពិធីនោះមានវត្តមានលោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយ នាយរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត ។
លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អធិបតីភាពក្នុងពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន កងរាជអាវុធហត្ថ
- Post author:Sery Vutha
- Post published:December 27, 2017
- Post category:បញ្ជាដឹកនាំ / សេចក្តីសម្រេច