You are currently viewing សិក្ខាកាមវគ្គមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៣ បានធ្វើការប្រឡងសញ្ញាបត្រជាន់ខ្ពស់ដើម្បីបញ្ចប់វគ្គ

សិក្ខាកាមវគ្គមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៣ បានធ្វើការប្រឡងសញ្ញាបត្រជាន់ខ្ពស់ដើម្បីបញ្ចប់វគ្គ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ០៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅសាលាកងរាជអាវុធហត្ថកំបូល បានធ្វើការប្រឡងសញ្ញាបត្រជាន់ខ្ពស់សិក្ខាកាមវគ្គមន្រ្តីនគបាលយុត្តិធម៌ជំនាន់ទី២៣ ដើម្បីបញ្ចប់វគ្គ ដែលមានសិក្ខាកាមសរុបចំនួន ៩៧នាក់។ ពីធីនេះក្រោមអធិបតីភាពឯកឧត្តម អ៊ុក គឹមសិទ្ឋិ អគ្គព្រះរាជអាជ្ញារង មហាអយ្យការអមតុលាការកំពូល លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសទទួលផែននគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកសាលាកងរាជអាវុធហត្ថកំបូល ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀតក៏បានអញ្ជើញចូលរួមផងដែរ។