តាកែវ៖ នៅវេលាម៉ោង ០៩ និង ៣០នាទីថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង
ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបង្ក្រាបករណីរជួញដូរ និងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដោឃាត់ខ្លួនជនសង្ស័យចំនួ ០៣នាក់រួមមាន៖
១.ឈ្មោះ ថន ផាន់ពេជ្រម៉ារិន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
២.ឈ្មោះ ឆាយ សំណាង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមន្ត្រីនគរបាលខេត្តតាកែវ
៣.ឈ្មោះ ប៉ង់ ម៉ៅ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
កម្លាំងបានដកហូតវត្ថុតាងបានរួមមាន៖
១.ម្សៅក្រាមពណ៌សថ្លាចំនួន ០៧ កញ្ចប់ ទម្ងន់ ៦៦,២០ ក្រាម
២.ទូរស័ព្ទចំនួន ០៣ គ្រឿង
៣.ម៉ូតូចំនួន ០២ គ្រឿង រួមនិងសម្ភារៈសេពថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្ត ។