អហ. ព្រែកប្រា៖ ជនសង្ស័យម្នាក់ក្រោយផឹកស៊ីស្រវឹង ស្រែកឃ្លានតណ្ហា បានរំលោភអ្នកបម្រើរបស់ខ្លួនឯង ត្រូវបានកម្លាំងជំនាញសង្កាត់ព្រែកប្រា ឃាត់ខ្លួនកាលពីវេលាម៉ោង០៣និង០០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ 5678 ភូមិអូរអណ្តូង1 សង្កាត់ ព្រែកប្រា ខណ្ឌ ច្បារអំពៅ ។
ជនសង្ស័យដែលបានរំលោភទទៅលើនារីរងគ្រោះមានឈ្មោះ ប៊ុត ច័ន្ទរ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានរោពុម្ពឯកជន ស្នាក់នៅផ្ទះលេខអសយដ្ឋានខាងលើ បានបំពានផ្លូវភេទទៅលើនារីរងគ្រោះជាអ្នកបម្រើ ឈ្មោះ សំអឿន ស្រីលក្ខ័ ភេទស្រី ឆ្នាំកំណើត 15-2-2001 ជនជាតិខ្មែរ មុខរបរ អ្នកបំរើនៅផ្ទះជនសង្ស័យ ស្នាក់នៅជាមួយជនសង្ស័យ ។
បើតាមសេចក្តីរាយការណ៍សមត្ថកិច្ចជំនាញបានឲ្យដឹងថា «នៅមុនពេលកើតហេតុជនរង គ្រោះ បាននៅបំរើផ្ទះជនសង្ស័យ កំពុងដេក មើលកូនជនសង្ស័យនៅក្នុងបន្ទប់ជនសង្ស័យ លុះដល់វេលាម៉ោង3h00នាទី ថ្ងៃ 09ខែ01 ឆ្នាំ 2016 ជនសង្ស័យបានត្រឡប់មកពីស៊ីផឹកវិញ ក៏ចូលទៅក្នុងបន្ទប់ រួចចាប់ជនរងគ្រោះរំលោភបានសម្រេចតែម្តង» ។ប្រភពខាងលើបានបន្តថា ពេលជនរងគ្រោះដឹងខ្លួនក៏ច្រានចេញ រួចងើបទៅបន្ទប់ខ្លួនវិញ លុះព្រឹកឡើងក៏ទាក់ទងទៅប្រាប់ម្តាយនៅស្រុកកំណើត ពេលនោះម្តាយមកដល់ នាំមកដាក់ពាក់បណ្តឹងសមត្ថកិច្ច ហើយនាំជនរងគ្រោះទៅពិនិត្យ សុខភាពនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យ ឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមផ្លូវច្បាប់៕