បាត់ដំបងៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ អាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គ ហ្វឹកហ្វឺនបំប៉នជំនាញ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តបាត់ដំបង ។
ពិធីនេះ មានការចូលរួមពីលោកមេបញ្ជាការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយរងសេនាធិការ នាយការិយាល័យ មេបញ្ជាការ ក្រុង ស្រុក ស្នាក់ការ នាយ នាយរង និងពលអាវុធហត្ថ ចំនួន១៣៧នាក់ (សិក្ខាកាមចំនួន៦០នាក់)។
នៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានធ្វើការណែនាំ ដល់កងកម្លាំងដែលទើបបញ្ចប់ការហ្វឹកហ្វឺនខាងលើ ត្រូវតែអនុវត្តភារកិច្ច និងការងារឲ្យមានប្រសិទ្ធភាព ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ៕