ព្រះវិហារៈ នៅវេលាម៉ោង១២ និង១០នាទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជាំក្សាន្ត និងស្នាក់ការធម្មជាតិ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការ មូលដ្ឋានស្រុកជាំក្សាន្ត បានចុះបង្រ្កាបករណីរក្សាទុក និងទីតាំងផ្ដល់ សម្រាប់ប្រើប្រាស់គ្រឿងញៀន ស្ថិតនៅចំណុចភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាករួមមានឈ្មោះៈ
១. រត្ន័ ចន្ធា ភេទស្រី អាយុ២៤ឆ្នាំមុខរបរកសិក
២. កាន់ ធៀប ភេទស្រីអាយុ២៨ឆ្នាំមុខរបរកសិករ
៣. អៀម ហ៊ុត ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរកសិករ
អ្នកទាំង០៣រស់នៅភូមិឈើទាលគង់ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងនោះដែរ កម្លាំងកងបានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួនរួមមានៈ
១.ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់ ដែលមានទម្ងន់ស្មើនឹង០.៦១ក្រាម
២.ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន០១គ្រឿង
៣.កាំភ្លើងខ្លីកែឆ្នៃ១ដើម
៤.កាំបិតខ្លី១ និងសម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។