You are currently viewing ឧត្តមសេនីយ៍ឯក វង្ស ពិសេន បើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី៤ ខែធ្នូ ឆ្នាំ២០១៧

ឧត្តមសេនីយ៍ឯក វង្ស ពិសេន បើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី៤ ខែធ្នូ ឆ្នាំ២០១៧

រាជធានីភ្នំពេញៈ នៅវេលាម៉ោង១៤ និង៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី៤ ខែធ្នូ ឆ្នាំ២០១៧។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ឯក មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយកសាលាទាំង២ នាយការិយាល័យជំនាញ មេបញ្ជាការ វរកងអន្តរាគមន៍ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធសរុបចំនួន ៦៥នាក់។

លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន ក៏បានធ្វើការណែនាំ ដល់បណ្តាជំនាញទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ តាមដានលើការងារសន្តិសុខ ដើម្បីធានាអោយបាន លើការងារថែរក្សា សណ្តាប់ធ្នាប់ សុវត្តិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឪកាសបុណ្យឆ្លងឆ្នាំសកល ដែលនឹងឈានចូលមកដល់នៅពេលខាងមុខ។