កោះកុង៖ នៅវេលាម៉ោង ០៩ និង ៣០នាទីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង តំណាង លោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំនាយអាវុធហត្ថខេត្ត ដោយបាននាំយកអំណោយមូលនិធិ សប្បុរសជន កងរាជអាវុធហត្ថខេត្ត រួមមានថវិកាចំនួន ៥០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគ មួយចំនួនទៀត ទៅប្រគល់ជូនគ្រួសារលោកអនុសេនីយ៍ឯក ហេង ណាត នាយការិយាល័យផែនការ សេនាធិការដ្ឋាន ដែលជាប់បំពេញកម្មសិក្សានៅប្រទេស វៀតណាម ហើយគ្រួសារមានការខ្វះខាត ។
