ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំប្រជុំផ្សព្វផ្សាយត្រួតពិនិត្យការងារ និងទិសដៅការងារ ឆ្នាំ២០១៨

កំបូល៖ ព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅសាលាកងរាជអាវុធហត្ថកំបូល លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកសាលាកងរាជអាវុធហត្ថកំបូល បានដឹកនាំប្រជុំផ្សព្វផ្សាយត្រួតពិនិត្យការងារ និងទិសដៅឆ្នាំ២០១៨ ពិធីនេះមានការអញ្ជើញចូលរួមពីនាយករង ប្រធានមន្ទីរ នាយការិយាល័យ និងនាយ នាយរងអាវុធហត្ថចំណុះសាលាកងរាជអាវុធហត្ថកំបូលជាច្រើនរូបទៀត។
កិច្ចប្រជុំនេះផ្តោតលើខ្លឹមសារសំខាន់ៗ ចំនួនបីមាន៖ ១.ការបង្កើតក្រុមប្រឹក្សាវិន័យ ២.ការបង្កើតក្រុមត្រួតពិនិត្យសមត្ថភាពនិងវាយតម្លៃការបង្រៀនរបស់យោធាចារ្យ និងការសិក្សារបស់សិក្ខាកាម ៣.ការបង្កើតក្រុមការងារពិនិត្យលក្ខណៈសម្បត្តិស្នើសុំលិខិតសរសើរ និងគ្រឿងឥស្សរិយយស។