ក្រចេះ៖ នៅវេលាម៉ោង ១៣ និង ១៥នាទីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថស្រុកស្នួល បានចុះបង្ក្រាប ករណីជួញដូរប្រើប្រាស់នូវសារធាតុញៀននៅចំណុច ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ និងដោយមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់៖
១.ឈ្មោះ ជួប សុភ័ណ្ឌ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
២.ឈ្មោះ សួស រត្ន័ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
៣.ឈ្មោះ កុយ ចិន្តា ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
៤.ឈ្មោះ ថែ សំណាង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
៥.ឈ្មោះ ចាន់ រត្ន័ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ អ្នកទាំងប្រាំរស់នៅ ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
វត្ថុតាងចាប់យករួមមាន៖
១.ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ០២កញ្ចប់
២.ទួរស័ព្ទដែចំនួន ០៦គ្រឿង
៣.ដាវសាម៉ូរ៉ៃចំនួន ០១
៤.កាំបិតចំនួន ០២
៥.ដែកឆាបស្រួចចំនួន ០១
៦.កន្ត្រៃចំនួន ០១
៧.កាបូបលុយចំនួន ០២ និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកំពុងបន្តនីតិវិធី។