ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ០១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៃកងយោធពលខេមរភូមិន្ទ ជាមួយបញ្ជាការដ្ឋានយោធភូមិភាគ៧ នៃកងទ័ពប្រជាជនវៀតណាម ។