កំពង់ចាម៖ នៅវេលាម៉ោង ០៤ និង ៣០នាទី ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងត្រង់ បានចុះបង្ក្រាបករណី រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិជ្រៃហាយ ឃុំដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ និងចាប់យកវត្ថុតាងមានម្សៅគ្រើមម៉ាទឹកកកចំនួន ០៥កញ្ចប់ មានទម្ងន់ ៦៧,៤៤ក្រាម ទូរស័ព្ទចំនួន ០២គ្រឿង និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការបន្ត។