You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា និងគណៈប្រតិភូ យោធភូមិភាគទី៧ អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ

នាយឧត្តមសេនីយ៍ សៅ សុខា និងគណៈប្រតិភូ យោធភូមិភាគទី៧ អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ

កំពង់ឆ្នាំង៖ ក្រោយពីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមរួចមក នាព្រឹកថ្ងៃពុធ ០២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍មេបញ្ជាការរង លោកស្នងការ ស្នងការរងព្រមទាំងគណៈប្រតិភូ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ វ៉ មិញលឿង មេបញ្ជាការយោធភូមិភាគទី៧ បានអញ្ជើញទៅទស្សនកិច្ច នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស៕