You are currently viewing ក​ម្លាង​ ​អ​​ហ ​ខ​ណ្ឌ​មា​ន​ជ័​យ​​​ឃា​ត់​ខ្លួ​ន​ជ​ន​ស​ង្ស័​យ​២​នា​ក់​លួ​ច​ប្ល​ន់ទ្រ​ព្យ​ស​​ម្ប​ត្តិ​ប្រ​ជា​ជ​ន​​​យ៉ា​ង​ស​ក​ម្ម

ក​ម្លាង​ ​អ​​ហ ​ខ​ណ្ឌ​មា​ន​ជ័​យ​​​ឃា​ត់​ខ្លួ​ន​ជ​ន​ស​ង្ស័​យ​២​នា​ក់​លួ​ច​ប្ល​ន់ទ្រ​ព្យ​ស​​ម្ប​ត្តិ​ប្រ​ជា​ជ​ន​​​យ៉ា​ង​ស​ក​ម្ម

អហ.ខណ្ឌមានជ័យ​៖ ជនសង្ស័យ០២នាក់ ជាមុខសញ្ញា គាស់ផ្ទះ និងវាយប្លន់ ទ្រព្យសម្បត្តិពីប្រជាពលរដ្ឋ យ៉ាងសកម្ម​នៅ​ក្នុងខណ្ឌមានជ័យ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន កាលពីវេលាម៉ោង១០​និង​២០នាទី ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ នៅចំនុចផ្លូវប៉េតុង ក្រុម០៥ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​
ជនសង្ស័យដែល​កម្លាំងជំនាញឃាត់ខ្លួន មានឈ្មោះ ១.ឈ្មោះ កង សម្បត្តិ ហៅ អាប៊ឹ ភេទប្រុស អាយុ ១៥ឆ្នាំ និង អែត ងោ ហៅអាង៉ោល ភេទប្រុស
អាយុ ១៩ ឆ្នាំ មុខរបរ មិនពិប្រាកដ មិនពិតប្រាកដ និងកន្លែង​ស្នាក់នៅភូមិកើត ហេតុខាងលើ។​
បើតាមកម្លាំងជំនាញបានរាយការណ៍​ឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់នេះ បានធ្វើសកម្មភាពវាយប្លន់ និង​លួច​ ៣លើក ដោយលើកទី​១
វេលាម៉ោងប្រហែល ១០៖០០នាទីយប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ​២០១៦ ជនសង្ស័យ ទាំង០២ នាក់ ដែលឃាត់ខ្លួនក្នុង ចំណោម បក្ខ​ពួកម្នាក់ ទៀតដែល
គេស្គាល់ថា ឈ្មោះ វឹន បានអង្គុយ នៅច្រកផ្លូវងងឹត ក្រោយសាលាណត្សឡាញន៍ ភូមិកើតហេតុខាងលើ ដែលបំរុងធ្វើសកម្មភាព អ្វីមួយ ដោយឃើញសង្ស័យ កំលាំងល្បាត់បានទៅសួរនាំដើម្បីឆែកឆែរ ស្រាប់តែជនសង្ស័យទាំង០៣នាក់ ទំលាក់ដាវ ០២ កាំបិត តូចមួយរត់ គេចខ្លួនបាត់។
លើកទី២ វេលាម៉ោង ១១៖០០នាទីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ​២០១៦
ជនសង្ស័យទាំង ០២ នាក់ បានធ្វើសកម្មភាពចូល លួច កង ០១គ្រឿងបានសំរេច នៅក្នុងផ្ទះជួល ភូមិដំណាក់ធំ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ ។ក្រោយពីទទួលពាក្យ បណ្តឹងផ្ទាល់មាត់មកកំលាំង អ ហ យើងឲជួយរកជនសង្ស័យ និងកង់ម៉ោង ០១៖០០នាទីយប់ឈានចូលថ្ងៃទី១១ ខែឆ្នាំដដែល បណ្ដាញយើងរកឃើញកងនោះដោយ ជនសង្ស័យយកទៅលក់ កន្លែងអេតចាយ ក្នុងតំលៃ ៤ម៉ឺនរៀល ហើយកំលាំង យើងក៏ទៅលោះយក កង់នោះមករក្សារទុកជា ភស្តុតាង។
លើកទី៣ ប្រហែល វេលាម៉ោង ០១៖០០នាទី យប់ឈានចូលថ្ងៃទី១១ និងខែមករា ឆ្នា​២០១៦ ជនសង្ស័យ ទាំង០២នាក់ បានធ្វើសកម្មភាព វាយប្លន់ យកទូរស័ព្ទ ម៉ាក
SAMSUNG កាឡាក់ស៊ី ណូត ០១គ្រឿងបានសំរេច ពីស្ត្រីម្នាក់ ក្នុងចំណោមគ្នីគ្នា០៥នាក់ ប្រុស០២នាក់ ដែលកំពុងធ្វើដំចេញពីក្លឹប CT លុះដល់ចំនុចកើត ហេតុ ជនសង្ស័យធ្វើ សកម្មភាពតែម្ដង។ ទូរស័ព្ទ ត្រូវបាន ជនសង្ស័យយកទៅ បញ្ចាំ ក្នុងតំលៃ ៣០$ ។​
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅ អ ហ ខណ្ឌដើម្បី សួរនាំ គោរពសុំការអនុញ្ញាតិមេបញ្ជូនមកការិយាលយ័ជំនាញ អហ ក្រុង ដើម្បីចាត់ការទៅតាម និតិវិធី៕​
851333274_65493_14953656957440116129

851322662_47079_6611684733020797148