You are currently viewing ប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំឆ្នាំ២០១៧

ប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំឆ្នាំ២០១៧

ប៉ៃលិន៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី​០៤ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានបើកពិធីប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងការងារអនុវត្ត តួនាទី​ ភារកិច្ចការងារកងរាជអាវុធហត្ថ ប្រចាំឆ្នាំ២០១៧ ។ ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរងនាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិនជាច្រើនរូបទៀត។