You are currently viewing ប្រតិភូយោធភូមិភាគទី៧ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម អញ្ជើញទស្សនកិច្ច នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ

ប្រតិភូយោធភូមិភាគទី៧ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម អញ្ជើញទស្សនកិច្ច នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រោយពីពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម រួចមក នាព្រឹកថ្ងៃប្រហស្បត៍ ០៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នេះគណៈប្រតិភូដឹកនាំដោយក៏លោកឧត្តមសេនីយ៍ទោ វ៉ មិញលឿង មេបញ្ជាការយោធភូមិភាគទី៧ បានអញ្ជើញទៅទស្សនកិច្ច នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់ចំពោះគណៈប្រតិភូបញ្ជាការដ្ឋានយោធភូមិភាគទី៧ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច ជាមិត្តភាព និងជាផ្លូវការនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញនេះផងដែរ៕