ស្វាយរៀង៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រារព្ធពិធីប្រកាសមុខងា និងបំពាក់ឋានន្តរសក្ដិ បំពាក់គ្រឿងឥស្សរយយស ជូននាយទាហាននៃកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួម ពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងនាយ-នាយរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។
ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាននៃកងរាជអាវុធហត្ថខេត្ត
- Post author:Sery Vutha
- Post published:January 8, 2018
- Post category:បញ្ជាដឹកនាំ / រចនាសម្ព័ន្ធ