ព្រះសីហនុ៖ នៅវេលាម៉ោង ០១ និង ៤០ នាទីលំលងអធ្រាត្រ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ទោ ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌ បានចុះបង្ក្រាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន នៅចំណុចភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ១១នាក់៖
១.ឈ្មោះ សុខ ជាតិនិច ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរលក់ដូរ
២.ឈ្មោះ អ៊ិត សុភា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកាប់ជ្រូក
៣.ឈ្មោះ ឈិត សេង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរបើកបរ
៤.ឈ្មោះ លាង សុខលី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរបើកបរ
៥.ឈ្មោះ ប៊ុត ចាន់ថន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរបើកបរ
៦.ឈ្មោះ ជឿន ចាន់ធឿន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរបើកបរ
៧.ឈ្មោះ មុន្នី ពេជ្រ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរសន្តិសុខ
៨.ឈ្មោះ ដុំ សាវ៉ៃ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស
៩.ឈ្មោះ តុន រតន: ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស
១០.ឈ្មោះ ម៉ា ផាន់ណូ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ
១១.ឈ្មោះ ទូច ស៊ីបញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ។
កម្លាំងបានដកហូតវត្ថុតាង និងសម្ភារ:រួមមាន៖
១.ម៉ូតូចំនួន ០៤គ្រឿង
២.ម្សៅក្រាមពណ៌សរថ្លា ចំនួន ១០កញ្ចប់
៣.ថ្នាំញៀនប្រភេទ K ចំនួន ០២កញ្ចប់
៤.ទូរស័ព្ទចំនួន ០៨ គ្រឿង
៥.ប្រាក់រៀលចំនួន ១.៥០០៛ និងប្រាក់ដុល្លារចំនួន ២០ ដុល្លារ។
ជនសង្ស័យត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការដើម្បីចាត់ការបន្ត។