You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញទស្សនាការប្រកួតបាល់ទាត់ ដើម្បីអបអរសាទរ ថ្ងៃជ័យជម្នះ ៧មករា នៅស្រុករមាសហែក

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញទស្សនាការប្រកួតបាល់ទាត់ ដើម្បីអបអរសាទរ ថ្ងៃជ័យជម្នះ ៧មករា នៅស្រុករមាសហែក

ស្វាយរៀង៖ នៅព្រឹកថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ នៅស្រុករមាសហែក ខេត្តស្វាយរៀង បន្ទាប់ពីប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩ – ០៧ មករា ២០១៨) លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពីធីប្រកួតកីឡាបាល់ទាត់នៅស្រុករមាសហែក ដើម្បីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា។ កីឡាបាល់ទាត់ចូលរួមប្រកួតចំនួន ០៦ក្រុម ដែល ០៣ក្រុមជាក្រុមកីឡាបាល់ទាត់មកពីប្រទេសវៀតណាម ។ នាយឧត្តមសេនីយ៍ក៏បានឧបត្ថម្ភថវិកា ដល់ក្រុមកីឡាបាល់ទាត់ ទាំង ០៦ក្រុម ក្នុងមួយក្រុមទទួលបាន ៣.០០០.០០០៛, ឧបត្ថម្ភដល់គណៈកម្មាធិការរៀបចំការប្រកួត ចំនួន ១.០០០.០០០៛, ឧបត្ថម្ភដល់ក្រុមល្ខោនបាសាក់ ចំនួន ២.០០០.០០០៛ សរុបទឹកប្រាក់អស់ចំនួន ២១.០០០.០០០៛ (ម្ភៃមួយលានរៀល) ផងដែរ។