You are currently viewing ឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ ពាក់ព័ន្ធនឹងបទល្មើសចំនួន ០៣

ឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ ពាក់ព័ន្ធនឹងបទល្មើសចំនួន ០៣

ស្ទឹងត្រែង៖ នៅវេលាម៉ោង ២០ និង៣០នាទី ថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ ចំណុចបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ចន្លោះបង្គោលលេខ០៥៦ និង០៥៧ កម្លាំងយោធាការពារព្រំដែនវរសេនាតូចលេខ២៨៣ ចំណុះកងពលតូច១២៨ សហការជាមួយមន្ត្រីការិយាល័យ ការពារដែនជុំរកសត្វព្រៃសៀមប៉ាង បានបង្ក្រាបករណីបទល្មើសព្រៃឈើ, បទល្មើសជួញដូរ ប្រើប្រាស់គ្រឿងញៀន និងបទល្មើសកាន់កាប់អាវុធដោយខុសច្បាប់ ក្នុងប្រតិបត្តិការបង្ក្រាបកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់៖

១.ឈ្មោះ សឺង មុន្នីរ័ត្ន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករទីលំនៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

២.ឈ្មោះ ទូច វ៉ាត ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

៣.ឈ្មោះ ជា ជាតិ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ទីលំនៅភូមិអូរឫស្សី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

៤.ឈ្មោះ ម៉ក ស៊ឺម ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិកែងញ៉ៃ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

៥.ឈ្មោះ ស៊ី អ៊ូល ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិថ្មកែវ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

៦.ឈ្មោះ លាម ម៉ក់ ភេទប្រុស អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែចំការ ទីលំនៅភូមិកែងញ៉ៃ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

៧.ឈ្មោះជិត សម័យ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

៨.ឈ្មោះ ចាន់ វុត ភេទប្រុស អាយុ ៣៩ឆ្នាំ ជាតិខ្មែរ មុខរបរគ្រូបង្រៀន ទីលំនៅភូមិកញ្ចាញគោក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

៩.ឈ្នោះ មិរ៉ាក់ សាមី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិឡាវ មុខរបរកម្មករ ទីលំនៅភូមិឃីណាក់ ស្រុកមឿងខូង ខេត្តចំប៉ាក់សាក់ (ប្រទេសឡាវ)

១០.ឈ្មោះ ប៊ុនលាង សុវណ្ណាឡាត ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ ទីលំនៅភូមិតៅពូង ស្រុកមឿងខូង ខេត្តចំប៉ាសាក់ (ប្រទេសឡាវ)

១១.ឈ្មោះ ឧដន ដួងប្រាជចាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ ទីលំនៅភូមិឃីណាក់ ស្រុកមឿងខូង ខេត្តចំប៉ាសាក់ (ប្រទេសឡាវ) ។

ចាប់យកវត្ថុតាងរួមមាន៖

១.ថ្នាំញៀនប្រភេទមេតំហ្វេតមីន ០១ កញ្ចប់ ទម្ងន់ ៤,៦០ ក្រាម

២.ថ្នាំញៀនប្រភេទWY ០៤គ្រាប់

៣.អាវុធ AK47 ០១ដើម គ្រាប់ ០៥គ្រាប់

៤.កាំភ្លើងវ៉ាងដឺឡុងកែច្នៃចំនួន ០១ដើម គ្រាប់ ៤១គ្រាប់

៥.រថយន្តចំនួន ០១ គ្រឿង
៦.ម៉ូតូចំនួន ០៣គ្រឿង

៧.គោយន្តកន្ត្រៃចំនួន ០២គ្រឿង

៨.ម៉ាស៊ីនអារឈើចំនួន ០៣គ្រឿង

៩.ឧបករណ៍ឆក់ត្រីចំនួន ០១គ្រឿង

១០.ប្រាក់ដុល្លារចំនួន ៥០០ដុល្លារ, ប្រាក់រៀលចំនួន ១២.០៦២.០០០រៀល, លុយឡាវចំនួន ៦៣០.០០០គីប

១១.ទូរស័ព្ទចំនួន ០៨គ្រឿង។

ជនសង្ស័យ និងវត្ថុតាងបានប្រគល់ ឱ្យមន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ត ។