អហ.ខណ្ឌទួលគោក៖ ជនសង្ស័យម្នាក់បានបន្លំពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ ដើជំរិតយកប្រាកពីក្រុមចែកចាយថ្នាំញៀន ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ។
ជនសង្ស័យដែលបន្លំពាក់ឯកសណ្ឋានមន្ត្រីកងរាជអាវុធហត្ថនេះ បានប្រើឈ្មោះជា មន្ត្រីកងរាជអាវុធខណ្ឌទួលគោក ដោយជំរិតយកប្រាក់ពីក្រុមអ្នកចែកចាយថ្នាំញៀន មន្ត្រីកងរាជអាវុធខណ្ឌទួលគោក ។
ជនសង្ស័យនេះមានឈ្មោះ ហុង រិទ្ធ ហៅ ហ៊ុន រិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់ផ្ទះជួលម្តុំលូ៥ ភូមិម័ល សង្កាត់ស្ទឹង
មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ពាក់ឯកសណ្ឋានជាមន្ត្រីកងរាជអាវុធហត្ថ ឋានៈអនុសេនីយ៍ទោ)។
បើតាមសេចក្តីរាយការណ៍ពីកម្លាំងជំនាញ បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យទើបចេញពីជំរិតទារលុយពីក្រុមអ្នកចែកចាយគ្រឿងញៀនក្នុងប្លុកត្រពាំងឈូក រួចក៍ជិះម៉ូតូតែម្នាក់ឯងក្នុងបំណងត្រលប់ទៅផ្ទះពេលជិះម៉ូតូមកវិញស្រាប់តែមានគេជិះម៉ូតូពីរបីគ្រឿងដេញពីក្រោយស្រែកថាចោរទើបធ្វើឲ្យជនសង្ស័យភ័យក៍ជិះម៉ូតូបុករថយន្តគេរួចរត់យករួចខ្លួនទុកម៉ូតូចោលនៅកន្លែងគ្រោះថ្នាក់ចរាចរតែម្តង។មួយសន្ទុះជនសង្ស័យត្រលប់មកវិញដោយស្លៀកពាក់ឯកសណ្ឋានជាជាមន្ត្រីកងរាជអាវុធហត្ថមកកន្លែងជួបគ្រោះថ្នាក់ចរាចរ ក្នុងបំណងមកយកម៉ូតូ តែ ត្រូវម្ចាស់រថយន្តរងគ្រោះឃាត់ និង សមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមគរនាំទៅ ស្នាក់ការនគរបាលប៉ុស្តិ៍ផ្សារដើមគរ ដើម្បីសម្របសម្រួល។ តែនៅពេលដែលកម្លាំងអហខណ្ឌទួលគោក យើងខ្ញុំចុះទៅដល់ប៉ុស្តិ៍នគរបាលផ្សារដើមគរ ទើបដឹងថាជនសង្ស័យជាមុខសញ្ញាក្លែងឯកសណ្ឋាន ក៍ឃាត់
ខ្លួនយកអង្គភាព ដើម្បីចាត់ការតាមនីតិវិធី ដោយចាប់ដកវត្ថុតាង ម៉ូតូ០១គ្រឿង ម៉ាកC125 សេរី២០១២ ឡើងសេរី២០១៥ គ្មានស្លាកលេខ។
បើតាមសម្តីជនសង្ស័យ បានសារភាពថា ន តែងតែដើរជំរិតយកលុយគេជាញឹកញាប់ ហើយជនសង្ស័យរូបនេះមិនមានឯកសារសំគាល់ខ្លួនជាមន្ត្រីកងរាជអាវុធហត្ថឡើយ ។
ចំនុចដែលជនសង្ស័យធ្វើសកម្មភាព ៖
១-ប្លុកត្រពាំងឈូក សង្កាត់ទឹកថ្លា (តំបន់ចែកចាយថ្នាំញៀន) បាន២០$
២-ប្លុកត្រពាំងឈូក សង្កាត់ទឹកថ្លា (តំបន់ចែកចាយថ្នាំញៀន)បាន៣០០០០៛
៣-ប្លុកត្រពាំងឈូក សង្កាត់ទឹកថ្លា (តំបន់ចែកចាយថ្នាំញៀន) ៣០$
៤-ប្លុកត្រពាំងឈូក សង្កាត់ទឹកថ្លា (តំបន់ចែកចាយថ្នាំញៀន) មិនបានលុយទេ
៥-ម្តុំលូទឹកស្អុយ ខណ្ឌចំការមន តែមិនបានលុយទេ
៦-ប្លុកត្រពាំងឈូក សង្កាត់ទឹកថ្លា ត្រូវបែកការដល់សមត្ថកិច្ចនគរបាលខណ្ឌ
សែនសុខ ដេញតាមចាប់តែចាប់មិនបាន
៧- ប្លុកត្រពាំងឈូក សង្កាត់ទឹកថ្លា (តំបន់ចែកចាយថ្នាំញៀន) ក៍ត្រូវឃាត់
ខ្លួនបានតែម្តង ៕
