បាត់ដំបង៖ នៅម៉ោង ១៤ និង ០០ នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្ត
បានធ្វើការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹករណីគ្រឿងញៀនម្នាក់ឈ្មោះ ជា ម៉ៅ ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ និងដកហូតវត្ថុតាង គ្រឿងញៀនម៉ាទឹកកក ០៣ កញ្ចប់ ៤,៥០ ក្រាម និង ទូរស័ព្ទដៃ ០១ គ្រឿង ។ លុះដល់ម៉ោង១៧ និង ០០ នាទី ថ្ងៃ ខែ ឆ្នាំ ដដែលកម្លាំងបានធ្វើការឃាត់ខ្លួន ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ជនសង្ស័យឈ្មោះ ព្រឹម ពិសិដ្ឋ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ធ្វើស្រែ ទីលំនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ដោយដកហូតវត្ថុតាង គ្រឿងញៀនម៉ាទឹកកក ០៦ កញ្ចប់ ទម្ងន់ ១១,៦៨ ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន ០១ គ្រឿង និង ម៉ូតូ ០១ គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្ត ។