ត្បូងឃ្មុំ៖ អនុវត្តតាមគោលការណ៍ណែនាំ និងតម្រង់ទិសរបស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បាន និងកំពុងបញ្ចប់ការងារសាងសង់របងទីបញ្ជាការ ដំណាក់កាលទី១ ប្រវែង ២៨៨ម៉ែត្រ លើប្រវែងសរុប ៨១៩ម៉ែត្រ កម្ពស់ ២,៧០ម៉ែត្រ បានប្រមាណ ៩៥ភាគរយរួចហើយ ព្រមទាំងកំពុងបន្តការងារសាងសង់ក្នុងជំហានទីពីរ ប្រវែង ៥៣១ម៉ែត្រ កម្ពស់ ២,៥០ម៉ែត្រ បានប្រមាណ ១៥ភាគរយជាបន្តបន្ទាប់ទៀតផងដែរ។
