អហ.ដូនពេញ៖ នៅម៉ោង២១និង៣០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ចំនុចផ្លូវ៦៧ សង្កាត់ផ្សាថ្មី២ អហ ដូនពេញ បង្រ្កាប និង ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ក្នុងចំណោមគ្នា២នាក់ករណីឆក់ទូរស័ព្ទជនបរទេស។
ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ
១.ឈ្មោះ ថា ភក្តី ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅផ្ទះ ១១១អឺ០ ផ្លូវ១៥៤ ភូមិ៨ សង្កាត់ផ្សារថ្មី២ ដូនពេញ (ជាអ្នកបើកម៉ូតូ) ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់។
វត្ថុតាងចាប់ដកបាន មាន ម៉ូតូ០១គ្រឿងម៉ាកហុងដា C125ពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FL- 4323 ទូរស័ព្ទ០២គ្រឿងម៉ាកLGពណ៏ខ្មៅ និង HTC ខ្មៅ ។
ជនខាងលើបានឆក់ទូរស័ព្ទពីជនរងគ្រោះឈ្មោះ Vincenzo Torrente ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិអ៊ីតាលី ជាទេសចរ ស្នាក់នៅសណ្ឋាគារ Aura ផ្លូវ១៩ ជ័យជម្នះ ដូនពេញ ។
បើតាមសេចក្តីរាយការណ៍ពីកម្លាំងជំនាញបានឲ្យដឹងថ មុនដំបូងជនរងគ្រោះកំពុងឈរចុចទូរស័ព្ទនៅចំនុចផ្លូវ១៧២កែង១៩ ស្រាប់តែជនសង្ស័យ០២នាក់បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដា C125ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL- 4323 មកក្បែរហើយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ០១គ្រឿងម៉ាកSAMSUNG ពណ៏ស។ ក្រោយឆក់បានសំរេចហើយ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនតាមបណ្តោយផ្លូវ១៩ឆ្ពោះទៅទិសខាងជើង រីឯជនរងគ្រោះបានរត់ដេញតាមស្រែកឆោឡោឡើងអោយគេជួយ ភ្លាមនោះកំលាំងយើងដែលកំពុងតែល្បាតក្បែរនោះឃើញក៏បានដេញប្រផាប់ចាប់ប្រភីង រហូតដល់ផ្លូវ៦៧(ខាងក្រោយផ្សាសូរិយា) ទើបឃាត់ជនសង្ស័យបានម្នាក់(ជាអ្នកបើកម៉ូតូ) រីឯជនសង្ស័យម្នាក់ទៀតដែលជាអ្នកឆក់បានរត់គេចខ្លួនចូលក្នុងដឿងហែមក្រោយសង្កាត់ផ្សារថ្មី២បាត់និងយកទូរស័ព្ទជនរងគ្រោះទៅជាមួយផង។ ហើយជនសង្ស័យដែលរត់គេចខ្លួននោះឈ្មោះ រ៉ា ស្នាក់នៅផ្លូវ៨១ ផ្សាថ្មី២ (ខាងក្រោយផ្សាសូរិយា)។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចជំនាញ កំពុងបន្តស្រាវជ្រាវ ចាប់ជនសង្ស័យមកកាត់ទោសតាមផ្លូវច្បាប់ ៕