You are currently viewing បញ្ជូនជនសង្ស័យករណីគ្រឿងញៀនទៅសាលាដំបូងខេត្ត

បញ្ជូនជនសង្ស័យករណីគ្រឿងញៀនទៅសាលាដំបូងខេត្ត

កណ្តាល៖ វេលាម៉ោង ០៦និង ៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានចុះបង្ក្រាបករណីរក្សាទុក និងចែកចាយគ្រឿងញៀន នៅចំណុចភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផល សុវណ្ណារ៉ា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល  ។

កម្លាំងបានដកហូតវត្ថុតាងមាន៖

១.ម្សៅក្រាមពណ៌សថ្លាចំនួន ០៤កញ្ចប់តូច

២.ម៉ូតូចំនួន ០១គ្រឿង ។

ជនសង្សយ័ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តតាមនីតិវិធី។