ពោធិ៍សាត់៖ នៅព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ក្រុមការងារកងរាជអាវុធហត្ថខេត្តពោធិសាត់ ដឹកនាំដោយ លោកវរសេនីយ៍ទោ ប៊ូវ ថុល ប្រធានមន្ទីររដ្ឋបាលនិងហិរញ្ញវត្ថុ តំណាងលោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញចុះសួរសុខនិងនាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅប្រគល់ជូនលោកស្រីអនុសេនីយ៍ត្រី នូ និច្ចនី ជំនួយការការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរយុត្តិធម៌ ត្រូវជាប្រពន្ធលោក នាយចំណង់ សំ ស្តី ជំនួយការការិយាល័យទំនាក់ទំនងសាធារណៈ ដែលទើបតែសម្រាលកូន ។
តំណាងលោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន អញ្ជើញចុះសួរសុខទុក្ខ គ្រួសារអាវុធហត្ថដែលទើបសម្រាលកូន
- Post author:Sery Vutha
- Post published:January 14, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ