តាកែវ៖ នៅវេលាម៉ោង ១៧ និង០០នាទី ថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចបន្ទប់ជួល(គ្មានលេខ) ស្ថិតក្នុងភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់៖
១.ឈ្មោះ ធី ចាន់ណា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅកន្លែងកើតហេតុ
២.ឈ្មោះ អេង ចំណាង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរបំរើការនៅហាង
៣-ឈ្មោះ ដុម ធារី ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរបំរើការ នៅហាងខារាអូខេ។
កម្លាំងបានដកហូតវត្ថុតាងរួមមាន ៖
១.ម្ស៉ៅក្រាមពណ៌សថ្លាចំនួន ០១ កញ្ចប់ ទំងន់ ០,៧៤ ក្រាម
២.ទូរស័ព្ទចំនួន ០៤គ្រឿង និងសម្ភារៈសេពគ្រឿងញៀនមួយចំនួនទៀត ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ។