កំពង់ស្ពឺ៖ ថ្ងៃសៅរ៍ ១៣រោច ខែបុស្សឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅឃ្លាំងស្វាយលេខ៧៩ ស្ថិតនៅភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កើតមានករណីលួច(តាកា)សម្រាប់ដាក់ស្វាយបាត់អស់ ចំនួន ១៣៧ តាកាដែលគេបានសង្ស័យបង្ករឡើងដោយជន សង្ស័យចំនួន ០២ នាក់មានឈ្មោះ
១-ឈ្មោះ ព្រំ បូរ៉េត ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិឈើទាល ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង
២-ឈ្មោះ ម៉ា អូនតូច ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិ ឃុំជាមួយគ្នា។ ក្រោយបានបានបាត់ជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងមកជំនាញកងរាជអាវុធហត្ថខេត្ត ។ ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានឃាត់ខ្លួនជនសង្ស័យ ០២ នាក់ខាងលើ រួមទាំងដកហូតវត្ថុតាង នឹងសម្ភារះរួមមាន៖
១-រថយន្ត ០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លាយខ្មៅ ទម្ងន់ 0៥តោនចង្កូតឆ្វេង ពាក់ស្លាកលេខភ្នំពេញ 3E-1330
២-ស្វាយកែវរមៀតចំនួន១០តោន
៣-និងតាកាដែលបានបាត់ ១៨៦ តាកាមកវិញ ។
ជនសង្ស័យ និងវត្ថុតាងបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការ តាមនីតិវិធី ។