You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តកំពតបង្ក្រាបសង្វៀនជន់មាន់ និងឃាត់ខ្លួនជនស្ស័យចំនួន ០៦ នាក់

កម្លាំងកងរាជអាវុធហត្ថខេត្តកំពតបង្ក្រាបសង្វៀនជន់មាន់ និងឃាត់ខ្លួនជនស្ស័យចំនួន ០៦ នាក់

កំពត៖ នៅវេលាម៉ោង ១៦ និង ០០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត កម្លាំងបានចុះបង្ក្រាបសង្វៀនជល់មាន់ នៅចំណុចភូមិព្រែកគ្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៦ នាក់

១.ឈ្មោះ ជូ ម៉េង ភេទប្រុស អាយុ៤៣ ឆ្នាំជាម្ចាស់សង្វៀនជល់មាន់

២.ឈ្មោះ ឡឹម ដាយ  ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបររត់ម៉ូតូឌុប់

៣.ឈ្មោះ ណា វ៉ាន់ថន ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរកសិករ

១៤ឈ្មោះ ឈួន ភក្តី  ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករ

៥.ឈ្មោះ មាន លក  ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុប

៦.ឈ្មោះ ហាប់ ហុន ភេទប្រុស អាយុ ៣២ឆ្នាំ  មុខរបរជាងផ្សាដែក

ចាប់យកវត្ថុតាងរួមមាន៖

១.មាន់ជល់ចំនួន ០២ក្បាល

២.ម៉ូតូចំនួន ០៩ គ្រឿង

៣.ជញ្ជីងចំនួន ០១គ្រឿង។

ជនសង្ស័យ និងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុក នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធី ។