You are currently viewing លោកវរសេនីយ៍ឯក ប្រាក់ ចាន់ធឿន ដឹកនាំប្រជុំឆ្លងរាបាយការណ៍ និងការអនុវត្តតួនាទីភារកិច្ច

លោកវរសេនីយ៍ឯក ប្រាក់ ចាន់ធឿន ដឹកនាំប្រជុំឆ្លងរាបាយការណ៍ និងការអនុវត្តតួនាទីភារកិច្ច

សៀមរាប៖ នៅព្រឹកថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំពិធីប្រជុំឆ្លងរបាយការណ៍ និងត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែមករា​ ទិសដៅខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក ប្រាក់ ចាន់ធឿន មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដោយមានការអញ្ចើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុងស្រុក និងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។