You are currently viewing ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ ដឹកនាំប្រជុំការអនុវត្តតួនាទីភារកិច្ច ប្រចាំខែមករា

ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ ដឹកនាំប្រជុំការអនុវត្តតួនាទីភារកិច្ច ប្រចាំខែមករា

ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងែទី១៥ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែមករា ទិសដៅខែកុម្ភ: ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ។ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការ និងមេបញ្ជាការ គចល័ត ព្រមទាំងនាយអាវុធហត្ថ ចំណុះកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យជាច្រើនរូបផងដែរ។