You are currently viewing ឧត្តមសេនីយ៍ត្រី ថុង ណារុង បើកកិច្ចប្រជុំ ពាក់ព័ន្ធនឹងការគ្រប់គ្រងសភាពការ និងការធ្វើរបាយការណ៍ប្រចាំថ្ងៃ

ឧត្តមសេនីយ៍ត្រី ថុង ណារុង បើកកិច្ចប្រជុំ ពាក់ព័ន្ធនឹងការគ្រប់គ្រងសភាពការ និងការធ្វើរបាយការណ៍ប្រចាំថ្ងៃ

កោះកុង៖ ព្រឹកថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំការងារ​ ពាក់ព័ន្ធការគ្រប់គ្រងសភាពការ​ សកម្មភាពការងារប្រចាំថ្ងៃរបស់កងរាជអាវុធហត្ថខេត្ត និង​ការធ្វើសេចក្តីរាយការណ៍ប្រចាំថ្ងៃ​ តាមបច្ចេកវិទ្យា ព័ត៌មានវិទ្យា ដើម្បីត្រៀមរៀបចំប្រជុំបូកសរុបការងារឆ្នាំ២០១៧ និងទិសដៅការងារ ឆ្នាំ២០១៨ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការ​រង​ នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទី នាយ-នាយរងការិយាល័យ និងនាយ-នាយរងកងរាជអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។