កំពង់ស្ពឺ៖ នៅវេលាម៉ោង១៧ និង ០៥នាទី ថ្ងៃអង្គារ ទី១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ កព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួល ពីលោក កែវ សុធា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ស្ពឺ កំលាំងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសំរោងទង បានចុះបង្ក្រាបករណីជួញដូរគ្រឿនញៀន នៅចំណុចខាងលើ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជី អ៊ូ ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំ ខាងលើ បានដកហូតថ្នាំញៀនម៉ាទឹកកក ១៧កញ្ចប់ ម៉ូតូ០១គ្រឿង។ ក្រោយពីធ្វើការសាកសួរជនសង្ស័យរួច នៅវេលាម៉ោង០៧ និង៥០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ កម្លាំងបានធ្វើការឆែកឆេរលំនៅដ្ឋាន របស់ឈ្មោះ យ៉ា ស្មាអ៊ែល ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងនោះកំលាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់បន្ថែមទៀត៖
១.ឈ្មោះ យ៉ា ស្មាអ៊ែល ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
២.ឈ្មោះ យ៉ា ពូថៅ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំជាមួយគ្នា ។
កម្លាំងបានដកហូតវត្ថុតាងសរុបទាំអពីលើកមាន៖
១.ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ៥៥កញ្ចប់ ទម្ងន់ ៤៧,០៧ ក្រាម
២.ម៉ូតូចំនួន ០២ គ្រឿង
៣.រថយន្តចំនួន ០៣ គ្រឿង
៤.លុយដុល្លា ១៨០ $
៥.លុយរៀល ៦០ ម៉ឺនរៀល
៦.កាំភ្លើងច្នៃ បាញ់គ្រាប់កង់០៣ ដើម
៧.ដាវ ០២ដើម ដែកទីប0១
៨.ជញ្ជីងថ្លឹងថ្នាំ 0១ គ្រឿង
៩.កាស្យូ ០១
១០.ទូរស័ព្ទចំនួន ០២ គ្រឿង និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យ និងវត្ថុតាងបានបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។