តាកែវ៖ នៅយប់ថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង និងដោយមានការសម្របសម្រួលនីតិវិធីដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបទីតាំងស្តុកឈើនៅផ្ទះដែលទុកចោលមួយកន្លែងស្ថិតនៅភូមិបន្ទាយធ្លាយ ឃុះព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ ជាលទ្ធផលការរឹបអូសឈើគ្រញូង ដែលឈ្មួញខិលខូច បានកាត់ជាកង់ៗដាក់ក្នុងបាវប្រមាណចំនួន ៣៧ បាវស្មើនឹង ១.២៣៦ គីឡូក្រាម ដែលឈ្មួញបម្រុងនាំយកទៅលក់នៅប្រទេសវៀតណាម បច្ចុប្បន្នកម្លាំងបានប្រគល់ទៅឱ្យរដ្ឋបាលព្រៃឈើខេត្តតាកែវ ដើម្បីចាត់ការបន្ត ។
កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបង្ក្រាបទីតាំងស្តុកឈើមួយកន្លែង
- Post author:Sery Vutha
- Post published:January 17, 2018
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប