កំពង់ស្ពឺ៖ព្រឹកថ្ងៃពុធ ០១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ក្រុមការងារការិយាល័យបច្ចេកទេស ស្នងការដ្ឋានសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ី សុវណ្ណា នាយការិយាល័យបច្ចេកទេស រួមនិងមន្ត្រីជំនាញ បានចុះត្រួតពិនិត្យសម្ភារៈ និងការគ្រប់គ្រងយានយន្តគ្រប់ប្រភេទរបស់អង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។ លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះគឺសំដៅលើកកម្ពស់ការទទួលខុសត្រូវលើទ្រព្យសម្បត្តិរដ្ឋ ជាពិសេសត្រួតពិនិត្យទាំងគុណភាពគ្រប់បច្ចេកទេសយាយន្តផងដែរ ។ មិនតែប៉ុន្តែប៉ុណ្ណោះគឺការពារការបាត់បង់ដោយប្រការផ្សេងៗដោយសារតែមានផ្លាស់ប្តូររចនាសម្ព័ន្ធដឹកនាំរបស់អង្គភាពនីមួយៗ ទៅតាមតម្រូវការចាំបាច់ផ្សេងៗផងដែរ ។
លោកវរសេនីយ៍ឯក ស៊ី សុវណ្ណា ដឹងនាំក្រុមការងារ ចុះត្រួតពិនិត្យបច្ចេកទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
- Post author:Sery Vutha
- Post published:January 17, 2018
- Post category:កំណែទម្រង់ / ថែទាំគ្រឿងបំពាក់ ឧបករណ៍ និងមធ្យោបាយ