ក្រចេះ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំពិធី ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែមករា ទិសដៅខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក ម៉ៅ រាន្នី មេបញ្ជាការរង និងជានាយសេនាធិការ ជាតំណាងលោក ឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ និងមានការអញើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក និងស្នាក់ការសន្តិសុខ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
