ឧត្ដរមានជ័យ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ មន្ត្រីកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ និងមន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសំរោ ដឹកនាំដោយ លោកវរសេនីយ៍ទោ លី ដារិទ្ធ មេបញ្ជាការរង ទទួលការងារបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយស្តីពីផលប៉ះពាល់ គ្រោះថ្នាក់ នៃគ្រឿងញៀន ការជួញដូរ ចែកចាយ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនជាអំពើខុសច្បាប់ ដល់សិស្សានុសិស្ស នៅអនុវិទ្យាល័យ កូនក្រៀល ស្ថិតនៅភូមិស្លែង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក អភិបាលរងក្រុង ចៅសង្កាត់ ប្រធានការិយាល័យអប់រំក្រុង នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៣២១នាក់ ក្នុងនោះស្រីចំនួន ១៦៨នាក់ ។