អហ.សៀមរាប៖ កងរាជអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួច(លួចកាត់ខ្សែកប្លាទីន) ជនរងគ្រោះម្នាក់ កាលពីវេលាម៉ោង១៩និង០០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ។
យោងតាមមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ នី សុភី ភេទប្រុសអាយុ29ឆ្នាំមុខរបរមិនពិតប្រាកដទីលំនៅផ្ទះជួលភូមិចុងកៅស៊ូ សង្កាត់
ស្លក្រាម ក្រុងសៀមរាប ។ មន្រី អហ បានបន្តថា ហេតុការណ៍លួចនេះ កើតឡើងនៅ ចំណុចអង្គរឃ្យុងយូភូមិ បឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយជនសង្ស័យបានលួចកាត់ ខ្សែកប្លាទីនទម្ងន់2ជី(ពីរជី) ពីជនរងគ្រោះ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន នៅ អហ ខេត្ត ដើម្បីបញ្ចូនបន្ត កសាងសំណុំរឿងទៅកាន់តុលាការ៕