You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រៃវែង៖ ដោយមានបទបញ្ជាពីលោក ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក មាស សុភក្តិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេសាង បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀននៅចំណុចភូមិជីផុច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់៖

១.ឈ្មោះ ភា ភ័ក្រ្តា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រៃត្រខុប ឃុំជីផុច ស្រុកមេសាង។

២.ឈ្មោះ ផា លៀន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឫស្សីសាញ់ ឃុំជីផុច ស្រុកមេសាង។

៣.ឈ្មោះ សាន មាន ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិជីផុច ឃុំជីផុច ស្រុកមេសាង។

៤.ឈ្មោះ ទិត ហើម ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិជីផុច ឃុំជីផុច ស្រុកមេសាង។

កម្លាំងបានចាប់យកវត្ថុតាងរួមមាន៖

១.ម្សៅក្រាមពណ៌ស ០៥កញ្ចប់តូច។

២.ម៉ូតូចំនួន ០២គ្រឿង

៣.ទូរស័ព្ទចំនួន ០៤គ្រឿង។

ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕