You are currently viewing ឧត្តមសេនីយ៍ត្រី ជូ​ សារុន​ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំខែមករា

ឧត្តមសេនីយ៍ត្រី ជូ​ សារុន​ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំខែមករា

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត​ ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ជូ​ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែមករា២០១៨ និងទិសដៅខែកុម្ភៈ ឆ្នាំ២០១៨ ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយ នាយរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត៕