You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបញ្ជូនខ្លួនជនសង្ស័យករណីគ្រឿងញៀនទៅសាលាដំបូងខេត្ត

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបញ្ជូនខ្លួនជនសង្ស័យករណីគ្រឿងញៀនទៅសាលាដំបូងខេត្ត

តាកែវ៖ ព្រឹកថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនយុត្តិធម៌ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងរក្សាទុកសាតធាតុញៀន នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដោយឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ធឹង ថេន ភេទប្រុស អាយុ ៣៦ឆ្នាំ  មុខរបរមិនពិតប្រាកដ រស់នៅ ភូមិគ្រាំងតាមូង ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ និងដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លា ចំនួន១៧ កញ្ចប់ ទំងន់ ៦៣,៩៨ក្រាម, ទូរស័ព្ទចំនួន ០១គ្រឿង និងម៉ូតូចំនួន ០១គ្រឿង។

ជនសង្ស័យ និងវត្ថុតាងត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។