បន្ទាប់ពីភារកិច្ចស្នូលការ ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារជាតិមាតុភូមិ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា បាននឹងរំពឹងថា អនាគតទស្សនៈ គ្រប់វិស័យសម្រាប់កំណើនសមត្ថកិច្ចកងរាជអាវុធហត្ថ ត្រូវការពេលវេលាមួយរយៈ ដើម្បីដោះស្រាយឱ្យមានស្ថិរភាពយូរអង្វែង និងរឹងមាំ ក្នុងការកសាងអង្គភាពស្របតាមតម្រូវការនិងរចនាសម្ព័ន្ធកំណែទម្រង់ថ្មី កងរាជអាវុធហត្ថបានខិតខំប្រឹងប្រែងពុះពារគ្រប់ ការលំបាក កសាងរចនាសម្ព័ន្ធចាប់ពីផ្ទៃប្រទេសដល់រាជធានី ខេត្តក្រុង រហូតដល់ខណ្ឌ ស្រុក ស្នាក់ការដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ។ ខេត្តត្បូងឃ្មុំ ដែលជាខេត្តទើបបង្កើតថ្មី ក្នុងនោះដែរបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បាននិងកំពុងតែកសាងអង្គភាពស្របតាមតម្រូវការនិងរចនាសម្ព័ន្ធកំណែទម្រង់ថ្មី កងរាជអាវុធហត្ថផងដែរ ។
ការកសាងអង្គភាពស្របតាមតម្រូវការ និងរចនាសម្ព័ន្ធកំណែទម្រង់ថ្មីរបស់កងរាជអាវុធហត្ថ
- Post author:Sery Vutha
- Post published:January 19, 2018
- Post category:កសាងអង្គភាព / កំណែទម្រង់