អហ.ពោធិ៍សាត់៖ នៅវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ កំលាំងមូលដ្ឋាន អ.ហ ក្រុងពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ លើករណី រំលោភសេពសន្ថវៈ ប្អូនថ្លៃ បានសម្រេច។
ជនសង្ស័យខាងលើមានឈ្មោះ ហម យានអាយុ 35 ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិ.សង្កាត់កើតហេតុខាងលើ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបាននៅ ចំណុច(៨៣៣២៨ ៨៤១៦៧)ក្នុងភូមិឆ្លងកាត់សង្កាត់រលាភ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
បើតាមសេចក្តីរាយការណ៍ពីមន្ត្រីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ជនសង្ស័យខាងលើបាន រំលោភ សេពសន្ថវៈ ទៅលើប្អូនថ្លៃបានសម្រេច ឈ្មោះ ឈសព អាយុ១៧ឆ្នាំទីលំនៅ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយស្រុកវាលវែងខេត្តពោធិសាត់ ។
ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុង ពោធិ៍សាត់ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ៕